
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)













ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ។ ព្រឹត្តិការណ៍នេះជាទីការតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្តែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណី ។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ៕ ភ្នំពេញ, ព្រឹកថ្ងៃសុក្រ ទី១៣ វិច្ឆិកា ២០២៦


រសៀលថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កែប៖ លោក សែម រមនា អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីភាពចូលរួម កិច្ចជំនួបពិភាក្សាជាមួយក្រុមការងារស្រាវជ្រាវ ដើម្បីជួបសម្តែងការគួរសម និងធ្វើការសម្ភាសន៍ក្នុងការប្រមូលធាតុចូលលើកិច្ចការស្រាវជ្រាវប្រធានបទ ស្តីពី «ការវាយតម្លៃស្ថានភាពលំនៅឋានក្នុងតំបន់សំណង់មិនរៀបរយ និងជម្រើសលំនៅឋានសមរម្យក្នុង ភូមិសាស្ត្រខេត្តកែប» នៅសាលប្រជុំតូចសាលាខេត្ត៕


នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែកត្កិក ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៦ ខេត្តកែប ៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និង លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្នុងខេត្តកែប ។

កម្មវិធីសន្ទនាមតិ«ជំហានដំបូង»
