
ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំជំរឿនមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធ Zoom
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកងកម្លាំងមន្ត្រីជំនាញក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការផ្សព្វផ្សាយដំណើរការរៀបចំជំរឿនមន្ត្រីនគរបាលជាតិ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការតភ្ជាប់បណ្តាញមកកាន់សាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។










