
រដ្ឋបាលក្រុងបាត់ដំបងចុះហាមឃាត់ការដាក់តាំងលក់ស្រាថ្នាំ «យាយនឿន» តាមទីសាធារណៈ
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះណែនាំ និងហាមឃាត់អាជីវករ ឬអ្នកលក់ដូរនានា ដែលកំពុងដាក់តាំងលក់ស្រាថ្នាំ «យាយនឿន» គ្មានប្រភពច្បាស់លាស់ និងគ្មានអាជ្ញាប័ណ្ណស្របច្បាប់ នៅតាមតូបលក់ដូរ និងទីសាធារណៈនានាក្នុងក្រុងបាត់ដំបង ដោយមិនអនុញ្ញាតឱ្យបន្តដាក់តាំងលក់ទៀតឡើយ។










