
អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តហៃណាន ដឹកនាំកិច្ចប្រជុំពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការ
(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លាវ សាវម៉ិញ អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងការវិនិយោគ រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តហៃណាន។










