
វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម
វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម

វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម













កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងជំរុញការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស។ ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចុះពិគ្រោះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្រុងកែប

កែបឋានសួគ៌លំហែ-Kep Of Paradise 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប


កែប៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចំនួន២២រូប ដែលដឹកនាំដោយឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចុះពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅក្រុងកែប ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាក្រុងកែប។
