
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំយុទ្ធនាការឆន្ទៈល្អលើកទី២
ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» ក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ធុរកិច្ចជន ប្រតិបត្តិករក្នុងវិស័យគ្រឿង ស្រវឹងនិងភេសជ្ជៈមានជាតិស្ករ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងព័ត៌មាននឹងរៀបចំ «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។










