
អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ សូមចូលរួមដាំដើមឫស្សីឱ្យបានច្រើននៅតាមបណ្ដោយផ្លូវដែលជាប់ច្រាំងទន្លេ ដើម្បីជួយពង្រឹងដី និងកាត់បន្ថយការច្រោះដីនៅពេលរដូវទឹកឡើង។ ការដាំឫស្សី មិនត្រឹមតែអាចរួមចំណែកការពារច្រាំង និងកាត់បន្ថយហានិភ័យនៃការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់គ្រួសារ តាមរយៈការប្រើប្រាស់ ឬប្រមូលផលទំពាំង និងដើមឫស្សី សម្រាប់ប្រើប្រាស់ ឬបង្កើតចំណូលបន្ថែមបានផងដែរ។









