
ក្រសួងព័ត៌មាន បើកសិក្ខាសាលាពិនិត្យឡើងវិញនូវមុខងារប្រតិភូកម្ម និងវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងពិនិត្យឡើងវិញនូវមុខងារដែលបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង រយះពេល២ថ្ងៃ ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ហេងវណ្ណនី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ។










