
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱកាសពីពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ រឿងព្រំដែនជាមួយថៃ ដើម្បីបូរណភាពទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱកាសពីពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ រឿងព្រំដែនជាមួយថៃ ដើម្បីបូរណភាពទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱកាសពីពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ រឿងព្រំដែនជាមួយថៃ ដើម្បីបូរណភាពទឹកដី













កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province


ព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសេចក្តីព្រាងឯកសារពាក់ព័ន្ធក្នុងការស្នើសុំចុះបញ្ជី "ក្ដាមសេះកែប" ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕


ព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខេត្តកែបៈ លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានអញ្ជើញចូលរួម កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ឆ្នើមសម្រាប់ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំ ផអ៣ សាលាខេត្តកែប៕


ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ទីប្រជុំជនភូមិកំពង់ត្រឡាច និងភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប
