
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុក ចុះត្រួតពិនិត្យការដ្ឋានអាចម៍ដីនៅស្រុករតនមណ្ឌល និងដាក់បទបញ្ជាតឹងរ៉ឹងឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចសួយសារ និងថែរក្សាបរិស្ថានផ្លូវថ្នល់
ខេត្តបាត់ដំបង៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែ និងការការពារបរិស្ថានតាមដងផ្លូវសាធារណៈ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអះអាងថា មន្ទីរបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដោយផ្ទាល់លើទីតាំងអាជីវកម្មអាចម៍ដី-រណ្តៅដីចល័តមួយកន្លែង ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។











