
ពិធីបុណ្យស្រោចស្រពសុគន្ធវារីប្រគេនព្រះអនុគណក្រុងបាត់ដំបង និងព្រះអនុគណចំនួន ៥ ព្រះអង្គ
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះអនុគណក្រុងបាត់ដំបង ព្រមទាំងព្រះអនុគណចំនួន ៥ ព្រះអង្គទៀត នៃក្រុងបាត់ដំបងដែលបានប្រព្រឹត្តទៅនៅថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។









