
រដ្ឋបាលក្រុងប៉ៃលិន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន
ប៉ៃលិន៖ រដ្ឋបាលក្រុងប៉ៃលិន សហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ឆ្នាំ២០២៧-២០២៩ ដើម្បីពិនិត្យពិភាក្សាលើគម្រោងអាទិភាព និងស្វែងរកការគាំទ្រធនធានសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។









