
រដ្ឋបាលក្រុងបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការសម្អាតភូមិឋាន
បាត់ដំបង៖ យោងតាមការណែនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីការចូលរួមសម្អាតលំនៅឋាន និងបរិស្ថានក្នុងមូលដ្ឋាន រដ្ឋបាលក្រុងបាត់ដំបង សូមអំពាវនាវដល់ម្ចាស់លំនៅឋាន ម្ចាស់ដីទំនេរ ម្ចាស់អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស មន្ទីរ-អង្គភាព គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន វត្តអារាម ទីសក្ការបូជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចូលរួមធ្វើយុទ្ធនាការបោសសម្អាតភូមិឋាន។









