
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។









