
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២១ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ ឃុំ/សង្កាត់។








