រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤

រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤

ខេត្តមណ្ឌលគិរី៖ ចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ១,៧៩៥ ចង្ក្រាន ត្រូវបានប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកពេជ្រាដា និងរដ្ឋបាលស្រុកពេជ្រាដា ដើម្បីយកទៅបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី និងប្រគល់ដោយ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។

ព័ត៌មានពាក់ព័ន្ធ

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
​ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
សកម្មភាពអាជ្ញាធរ
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) បានរៀបចំកម្មវិធីកិច្ចសន្ទនាសហគមន៍ក្រោមប្រធានបទ «បញ្ឈប់អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះវ័យជំទង់ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សោម សុវត្តី អនុប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី, លោកស្រី ស៊ន់ សុខគង់ អភិបាលរងស្រុកពេជ្រាដា និងលោកស្រី ប៉ែន ពិដោគន្ធា ប្រធានកម្មវិធីនៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាល កុមារា កុមារី និងតំណាងសហគមន៍ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក
សកម្មភាពអាជ្ញាធរ
លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក
នៅរាត្រីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សាក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និង៩ខែ ឆ្នាំ២០២៦  និងជំរុញការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និង៩ខែ ឆ្នាំ២០២៦ និងជំរុញការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន

កែប៖ នារសៀលថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០២៦ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងរយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យ លេីរបាយការណ៍ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
សកម្មភាពអាជ្ញាធរ

កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍

កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕ #ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសេចក្តីព្រាងឯកសារពាក់ព័ន្ធក្នុងការស្នើសុំចុះបញ្ជី "ក្ដាមសេះកែប" ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត

ព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសេចក្តីព្រាងឯកសារពាក់ព័ន្ធក្នុងការស្នើសុំចុះបញ្ជី "ក្ដាមសេះកែប" ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានអញ្ជើញចូលរួម កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ឆ្នើមសម្រាប់ឆ្នាំ២០២៦

ព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខេត្តកែបៈ លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានអញ្ជើញចូលរួម កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ ឆ្នើមសម្រាប់ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំ ផអ៣ សាលាខេត្តកែប៕

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត