ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹករនេស៖
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹករនេស៖
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹករនេស បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៦ (ក្នុងរបប ប៉ុល ពត) និងបានស្ដារជួសជុលឡើងវិញដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០១៩។
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹករនេស មានទំនប់អាងទឹក ចំនួន ០១កន្លែង ៖ ១.ទំនប់អាងទឹករនេស ទំនប់អាងទឹកមួយកន្លែងនេះអាចស្តុកទឹកបានចំនួន ៖ ៦,០០០,០០០ m³ អាចស្រោចស្រពលើផ្ទៃដី ស្រូវវស្សា បានចំនួន ៦០០ហិកតា ស្រូវប្រាំង ចំនួន ១៦០ហិកតា ស្រូវដើមរដូវ ចំនួន ១៥០ហិកតា និងដំណាំរួមផ្សំ ៤០ហិកតា។
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹករនេសមានប្រឡាយមេ ប្រវែង ៧,៦៥០ម៉ែត្រ សម្រាប់អោយប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចស្រពវិស័យកសិកម្ម និងផ្គត់ផ្គង់បានចំនួន ០២ឃុំ៖ ឃុំអង្គោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប៕
របាយការណ៍៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប
📸រូបភាព៖ Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប