
(វីដេអូ) : បទយកការណ៍៖ ស្នាមញញឹម និងក្ដីសង្ឃឹមថ្មី លើដងផ្លូវបេតុងភូមិអូរប្រឹស
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងក្នុងការតភ្ជាប់ទំនាក់ទំនង រវាងទីប្រជុំជនទៅកាន់តំបន់ជនបទដាច់ស្រយាល។ ពីមុន ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ធ្លាប់តែបង្កការលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ប៉ុន្តែពេលនេះ ភាពលំបាកវេទនាទាំងនោះត្រូវបានជំនួសមកវិញនូវដងផ្លូវបេតុងដ៏រឹងមាំ ដែលកំពុងនាំមកនូវភាពងាយស្រួល និងក្ដីសង្ឃឹមថ្មីយ៉ាងកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។










