
មន្ទីរកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មរបស់កសិករ ៦គ្រួសារ និងផ្តល់ធាតុចូលស្តារផលិតកម្មបន្លែក្រោយជំនន់ទឹកភ្លៀង
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាកសិករចំនួន ៦គ្រួសារ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។










