
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
(កំពង់ចាម) ៖ ព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តដ៏ធំប្រចាំឆ្នាំនៅខេត្តកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រកួតប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។









