
ឯកឧត្តម សុខ លូ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃ
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ និងការងារ បន្ទាប់ពីបានធ្វើដំណើរមកស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងរថយន្តក្រុងសាធារណៈឥតគិតថ្លៃ ស្ថិតនៅផ្សារទំនើបភួ ពុយ ខេត្តបាត់ដំបង។









