
លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងប្រគល់លិខិតថ្លែងអំណរគុណជូនម្ចាស់វេន នៅវត្តពោធិសែនជ័យ (ហៅវត្តកញ្ចាញគោក)
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦នេះ លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដោយបានរាប់បាត្រ វេរភត្តាហារ និងប្រគេនបច្ច័យចង្ហាន់ដល់ព្រះសង្ឃ ជាមួយបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តពោធិសែនជ័យ (ហៅវត្តកញ្ចាញគោក) ស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។











