
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៦












ផ្សាយផ្ទាល់៖ វេទិកាធុរកិច្ច កម្ពុជា-វៀតណាម ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦


ព្រឹក ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ សិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ខេត្ត ស្តីពីសេចក្តីព្រាងផែនការសកម្មភាពបន្សុាំនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក សែម រមនា អភិបាលរងខេត្តកែប នៅសាលប្រជុំសណ្ឋាគារសង្គហមិត្ត ខេត្តកែប ។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ពិធីនេះមានការនិមន្តធ្វើឡើងក្រោមព្រះវត្តមានសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនេះ គឺដើម្បីរំលឹក និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាបង្ហាញពីការគោរពប្រតិបត្តិទៅលើជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ វត្តមាននៃរូបបដិមាទាំងពីរអង្គនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាព និងបរិយាកាសខាងក្នុងទីស្តីការក្រសួងព័ត៌មាន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសមជាស្ថាប័ន រដ្ឋ៕ រូបថត៖ យឹម សុវឌ្ឍនា


ភូមិថ្មី ក្រុងកែប🍃🏡 📍សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកែប
