
ស្រុកខ្សាច់កណ្តាល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ (២០២៧-២០២៩) ក្រោមអធិបតីភាព ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល
ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាវេទិកាមួយក្នុងការដាក់បង្ហាញគម្រោងសេវាកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់ស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៧-២០២៩ ជូនដល់ភាគីពាក់ព័ន្ធ និងស្វែងរកការជួយឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីមន្ទីរជំនាញ អង្គការដៃគូ និងផ្នែកឯកជន ក្នុងនោះការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានាថាការវិនិយោគចំគោលដៅ មានតម្លាភាព និង










