
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម ភ្នំយ៉ាត
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។









