
លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅសង្កាត់លេខ១
លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះផ្ទាល់ ដើម្បីនាំយកអំណោយរបស់រដ្ឋបាលក្រុងព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។










