
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)
ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ទទួលបានជោគជ័យ ត្រូវអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖កំណត់បញ្ហាស្នូល មូលហេតុ និងដំណោះស្រាយឱ្យបានច្បាស់លាស់៖ ត្រូវកំណត់គោលនយោបាយ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។










