
លោក សួន វិជ្ជា៖ ម៉ាកសម្គាល់ភូមិសាស្ត្រ ជួយការពារផលិតផល និងបង្កើនតម្លៃសេដ្ឋកិច្ច
កែប៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប» និងសេចក្តីព្រាងលក្ខន្តិកៈសមាគមអ្នកអភិរក្សក្តាមសេះកែប នៅមន្ទីរពាណិជ្ជកម្មខេត្តកែប។







