ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការដឹកនាំរបស់រាជរដ្ឋាភិបាល, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រភពព័ត៌មានពិតប្រាកដ, ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។ #ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)









