
ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម ចាប់ផ្តើមស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងជាច្រើនថ្ងៃ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចាប់ផ្តើមថយចុះបន្តិចវិញហើយ បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។

(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចាប់ផ្តើមថយចុះបន្តិចវិញហើយ បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។













ព្រះពុទ្ធប្រក់នាគ ស្ថិតនៅវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន 📍ស្រុកដំណាក់ចង្អេីរ ខេត្តកែប 📸Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប


ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមក បានបណ្តាលឱ្យមានការហូរច្រោះ និងខូចខាតផ្លូវដោយអន្លើ នៅចំណុចទំនប់រងភ្នំវល្លិ៍ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រុមការងារបានចុះអន្តរាគមន៍ជួសជុល និងស្តារផ្លូវឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ កែប, ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦

យុវជននៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ចូលរួមក្នុងការអនុវត្តកាតព្វកិច្ចយោធា ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកែប

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៖ ព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ឆយវ៉ាន នេះទេ។
