សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលក្រុងកែប សូមធ្វើការបំភ្លឺជូនសាធារណជន ជុំវិញការផ្សព្វផ្សាយលើបណ្តាញសង្គម ហ្វេសប៊ុក ករណីមានទឹកហូរចូលតំបន់ឆ្នេរកែប ដូចខាងក្រោម៖
សេចក្តីបំភ្លឺព័ត៌មាន
រដ្ឋបាលក្រុងកែប សូមធ្វើការបំភ្លឺជូនសាធារណជន ជុំវិញការផ្សព្វផ្សាយលើបណ្តាញសង្គម ហ្វេសប៊ុក ករណីមានទឹកហូរចូលតំបន់ឆ្នេរកែប ដូចខាងក្រោម៖
១-ទឹកនេះជាទឹកហូរចេញពីលូទឹកភ្លៀង ពុំមែនហូរចេញពីបន្ទប់ទឹក ផ្ទះសម្បែង សណ្ឋាគារ ឬភោជនីយដ្ឋានឡើយ។
២-មូលហេតុដែលទឹកមានពណ៌ខ្មៅ៖ នាពេលថ្មីៗនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក៏បានរុញច្រានកករទឹកទាំងនោះចេញពីលូទឹកភ្លៀងមកក្រៅ ទើបបណ្តាលឱ្យទឹកមើលទៅមានពណ៌ខ្មៅ។
៣-រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងមន្ទីរពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគ្រប់គ្រងបរិស្ថាន និងថែរក្សាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរទាំងអស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!