រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានពាក់ព័ន្ធ

សេចក្ដី​បំភ្លឺ​ពត៌មាន​ រដ្ឋបាល​ស្រុក​វាលវែង​ មាន​កិត្តិយស​ សូម​បំភ្លឺ​ជូន​ដល់​សាធារណៈ​ជន​ និង​បណ្ដាញសង្គម​ផ្សព្វផ្សាយ​ពត៌មាន
សេចក្តីប្រកាសព័ត៌មាន

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន
ការបំភ្លឺលើការផ្សព្វផ្សាយ៖ រដ្ឋបាលស្រុកបញ្ជាក់ថា ការផ្សព្វផ្សាយរបស់គណនីខាងលើមានប្រើពាក្យពេចន៍ និងការបញ្ចេញមតិដែលអាចបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រី ដោយមិនបានឆ្លុះបញ្ចាំងពីព័ត៌មានពេញលេញឡើយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺផ្លូវការ ដើម្បីច្រានចោល និងបំភ្លឺជូនសាធារណជនឱ្យបានដឹងពីការពិត ក្រោយពេលមានគណនីហ្វេសប៊ុកផេកឈ្មោះ «បណ្តាញព័ត៌មានថ្មី» ធ្វើការផ្សព្វផ្សាយព័ត៌មានខុសការពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងចំណាត់ការលើសកម្មជនដីធ្លី និងការគ្រប់គ្រងដីនៅតំបន់ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
សេចក្តីប្រកាសព័ត៌មាន
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលបណ្តឹងពីឈ្មោះ ជា ដារី អាយុ ៣៧ឆ្នាំ (មន្ត្រីរាជការ) និងឈ្មោះ ម៉ម គឹមហេង អាយុ ៤៣ឆ្នាំ (មេភូមិឧបសម្ព័ន្ធ) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ទំព័រហ្វេសប៊ុកឈ្មោះ "ផ្កាយព្រឹក lenglay Kpp" បានបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈមកលើរូបពួកគាត់ ដោយមានការចូលរួមពីបុគ្គលឈ្មោះ ប្រុក សៀក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់
សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់
មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាយ៉ា ទឹកត្នោតជូរ បានធ្វើការ ផ្សព្វផ្សាយវីដេអូរក្នុងគណនីតិកតុករបស់ខ្លួនអំពីករណី "ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបាន ដៀលត្មះ និងជេប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូល ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកកណ្តៀង ចេញសេចក្តីបំភ្លឺបដិសេធព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការចោទប្រកាន់លើថ្នាក់ដឹកនាំខេត្ត
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកកណ្តៀង ចេញសេចក្តីបំភ្លឺបដិសេធព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការចោទប្រកាន់លើថ្នាក់ដឹកនាំខេត្ត
ពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈ ដោយបដិសេធទាំងស្រុងចំពោះការសរសេរបញ្ចេញមតិ (comment) របស់គណនីហ្វេសប៊ុកឈ្មោះ «កាកា កាកា» ដែលបានចោទប្រកាន់ថ្នាក់ដឹកនាំខេត្តថា បានដកហូតមុខតំណែងលោក រុណ ទិត្យា ហើយដាក់បក្ខពួកជំនួសវិញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី
សកម្មភាពអាជ្ញាធរ

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី

ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​ មកពិនិត្យសុខភាព​ និងទទួលសេវាសុខាភិបាល​ នៅមណ្ឌល​សុខ​ភាពចំការបី 📍ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្ត​កែប​ 📸Mat Ousman-​ម៉ាត់​ អ៊ូ​ស្មាន​ ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ទីប្រជុំជនភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។  📸Mat Ousman-​ ម៉ាត់​ អ៊ូ​ស្មាន​  ​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
ការអភិវឌ្ឍ

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕
បទយកការណ៍

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕

បទយកការណ៍៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច៕ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកែប

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩

រដ្ឋបាលក្រុងកែប បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ កែប៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ដែលរៀបចំឡើងនៅសាលាក្រុងកែប។ ក្នុងឱកាសនោះ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែបមានគម្រោងដែលទទួលបានការសន្យាគាំទ្រសរុបចំនួន ៤៧គម្រោង ក្នុងនោះបានបញ្ចប់ចំនួន ១៧គម្រោង កំពុងអនុវត្តចំនួន ២០គម្រោង និងមិនទាន់អនុវត្តចំនួន ១០គម្រោង។ ជាមួយគ្នានេះ ក្រុងកែបកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែងសរុប ៨៣៣ម៉ែត្រ ដោយចំណាយថវិកាចំនួន ៤៩៩,៩២៣,៣៦១រៀល។ ដោយឡែក សង្កាត់ទាំងបីក៏កំពុងអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៤ខ្សែ ប្រវែងសរុប ៣,៣២៤ម៉ែត្រ ដោយចំណាយថវិកាចំនួន ១,០៣៤,៧៧៣,៧០០រៀល។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ - មន្ទីរព័ត៌មានខេត្តកែប