ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ

ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ

"យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ"។

ព័ត៌មានព្រំដែន

ព័ត៌មានពាក់ព័ន្ធ

កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នយោបាយ
កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្រោមការសម្របសម្រួលប្រកបដោយការទទួលខុសត្រូវរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ពិធីប្រកាសតួនាទីមន្ត្រីរាជការ និងការពង្រឹងវិន័យរដ្ឋបាល នៅក្នុងខេត្តឧត្តរមានជ័យ
នយោបាយ
ពិធីប្រកាសតួនាទីមន្ត្រីរាជការ និងការពង្រឹងវិន័យរដ្ឋបាល នៅក្នុងខេត្តឧត្តរមានជ័យ
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសតួនាទីមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំងកិច្ចប្រជុំពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិល។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ
សកម្មភាពថ្នាក់ដឹកនាំ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ

កែប៖ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកដំណាក់ចង្អើរ​ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មគម្រោងអាទិភាពរបស់ស្រុក និងឃុំ ជាមួយគម្រោងរបស់មន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងស្វែងរកប្រភពធនធានគាំទ្រសម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកដំណាក់ចង្អេីរ សម្រាប់ឆ្នាំ២០២៧-២០២៩ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលពេញមួយព្រឹកនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតី លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកដំណាក់ចង្អើរ អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ជាសមាជិក សមាជិកាផងដែរ។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូល ផងដែរ។ រូបថត៖ យឹម សុវឌ្ឍនា ប្រភព៖ AKP News

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
សាលាស្រុកដំណាក់ចង្អើរ៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពចូលរួមបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ឆ្នាំ(២០២៧-២០២៩) នៅថ្នាក់ ស្រុក ៕

ព្រឹក ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សាលាស្រុកដំណាក់ចង្អើរ៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពចូលរួមបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ឆ្នាំ(២០២៧-២០២៩) នៅថ្នាក់ ស្រុក ៕

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
មណ្ឌលសុខភាពពងទឹក ជាមូលដ្ឋានសំខាន់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន   ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកែប
សុខាភិបាល