
កម្ពុជា-ម៉ាឡេស៊ី គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើនវិស័យ
(AKP) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

(AKP) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦













សារលិខិតជូនពរ របស់រដ្ឋបាលខេត្តកែប សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ៕


អាជ្ញាធរស្រុកដំណាក់ចង្អើរ បានដំឡើង និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តោយឆ្នេរអង្កោល និងជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ «ទីក្រុងឆ្លាតវៃ» (Smart City) និងការលើកកម្ពស់សន្តិសុខសាធារណៈ។ យន្តការនេះត្រូវបានរៀបចំឡើងដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមជាមួយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប៕


នារសៀល ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ កិច្ចប្រជុំត្រៀមសហការក្នុងដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១០ សីហា ២០២៦ក្រោមអធិបតីភាពលោក អុឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត ។


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្ត ទូទាំងខេត្តកែប
