
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅឃុំរហាល
បន្ទាយមានជ័យ:នារសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងលោក អែម រិទ្ធី នាយករងរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះជួបពិភាក្សាការងារជាមួយលោកមេឃុំរហាល លោកមេភូមិចក និងលោកមេភូមិទេពកោសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។











