
ថ្នាក់ដឹកនាំស្រុកអូររាំង ចុះសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលជម្ងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខេត្ត
មណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលស្រុកអូររាំង ដឹកនាំដោយលោក ឌុន សុខា ប្រធានក្រុមប្រឹក្សាស្រុក លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុក រួមទាំងមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខដល់វីរៈកងទ័ពឈ្មោះ ញើច វិនដា អាយុ ៣៦ឆ្នាំ ឈរជើងនៅព្រំដែនមុំបីនៃខេត្តព្រះវិហារ ដែលមានទីលំនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានជំងឺថ្លង់ត្រចៀក ដោយសារបាញ់អាវុធធុនB40ជាមួយចោរសៀមឈ្លានពាន ហើយបច្ចុប្បន្នសម្រាកព្យាបាលជម្ងឺគ្រុនឈាមកំរិតធ្ងន់ នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។











