
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង រៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង បានរៀបចំកម្មវិធី «ស្វែងយល់ពីការឡើងកម្ដៅផែនដី» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី សុខ ម៉ារឌី អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិកាសកម្មសមាគមកាយឫទ្ធិនារី ព្រមទាំងអ្នកគ្រូបង្គោលផងដែរ។











