
ប្រធាន គ.ជ.ប ទទួលជួប អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា
នេះគឺយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបរវាង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោក ថូម៉ាស អេនគ្រូ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជំនួបនេះគឺជាការស្វែងយល់កាន់តែលំអិតបន្ថែមទៀតរបស់ លោក ថូម៉ាស អេនគ្រូ និងការបន្តតាមដាន ដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សនៅកម្ពុជា។











