
កម្លាំងទីបញ្ជាការជួរមុខ រកឃើញសាកសពជនរងគ្រោះមុជទឹកបាញ់ត្រីបាត់ខ្លួននៅក្រោមស្ពានកោះពស់ហើយ
យោងតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ នៅវេលាម៉ោង ០៦:៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខចំនួន ០៨រូប ដឹកនាំដោយ វរនាវីត្រី គួប ពិន មេបញ្ជាការរងកងនាវាអន្តរាគមន៍ បានប្រើប្រាស់មធ្យោបាយអូប័រចំនួន ០២គ្រឿង (RIHB លេខ១៣៣ និងអូប័រ ៦០សេះ របស់ស្នាក់ការសន្តិសុខកោះតាង) បន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះ។











