ស្ថានទូតឥណ្ឌា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងផ្តល់ផលរហ័ស ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់និស្សិតស្រី
បាត់ដំបង ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្ត «គម្រោងផ្តល់ផលរហ័ស» ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការសិក្សារបស់និស្សិតស្រី ។
ពិធីនេះបានធ្វើឡើងរវាងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ ដោយមានការចូលរួមជាសាក្សីពីសំណាក់តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងមន្ត្រីស្ថានទូតឥណ្ឌា ជាច្រើនទៀត ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង អានបន្ត