
ក្រសួងបរិស្ថាន សហការជំរុញសកម្មភាព ដើម្បីលើកកម្ពស់«ភាពស្អាត និងភាពបៃតង» នៅតាមសហគមន៍មូលដ្ឋាន
នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS) និងអង្គការជនជាតិដើមភាគតិច(CIPO) ដាំកូនឈើចម្រុះចំនួន៥០០ដើម លើផ្ទៃដីទំហំ០,៥ហិកតា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅលើទីតាំងដីព្រៃអារក្សក្បាលអូរឆ្លូង នៃសហគមន៍ជនជាតិដើមភាគតិចភូមិអណ្ដូងក្រឡឹង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ។










