
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។

សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។













ខេត្តកែប៖ នាព្រឹកថ្ងៃ ០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្ត ទូទាំងខេត្តកែប ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប (ហៅវត្តសម្មាធិ) ដែលស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។


មជ្ឈមណ្ឌលវិបស្សនា (ហៅវត្តសម្មាធិ) ផ្សារភ្ជាប់ជាមួយសម្រស់ឧទ្យានជាតិកែប 📍ក្រុងកែប ខេត្តកែប 📸Mat Ousman-ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប


ព្រឹក ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប÷ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី អញ្ជើញជាធិបតីភាព បើក សិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ និង របាយការណ៍ស្តីពី “ការវិភាគស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខនៅកម្ពុជា” នៅសណ្ឋាគារសង្គហមិត្ត ស្ថិតនៅក្រុងកែប ខេត្តកែប។


ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យពាក់ព័ន្ធ និងកម្លាំងនគរបាលមូលដ្ឋាន បានបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង គ្រឿងញៀន អាវុធគ្រឿងផ្ទុះ អន្តោប្រវេសន៍ និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៣៣ និងធ្វើការចល័តល្បាតនៅទូទាំងខេត្ត។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province
