
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកនិងជា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ចាត់អោយលោកស្រី សួង ស៊ីណា អភិបាលរងស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ លោកស្រី ជុំសារឿន អាយុ៣១ឆ្នាំ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ស្រេង សុខា លោកស្រី សួង ស៊ីណាតបានពាំនាំ នូវប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិន ប្រកាន់ពីនិន្នាការណាមួយឡើយ។











