
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
បាត់ដំបង៖ នាពេលឆាប់ៗខាងមុខនេះ ខ្សែផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងត្រូវបំភ្លឺព្រោងព្រាតដោយប្រព័ន្ធអំពូលភ្លើងឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពដងផ្លូវ។











