
មន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងស្រុកចំនួន៣
កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម សហការជាមួយស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ព្រមទាំងបាញ់ថ្នាំមូស ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសហគមន៍ សាលារៀន ក្នុងភូមិសាស្ត្រស្រុកកងមាស ចំការលើ និងស្រីសន្ធរ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងនានា។











