
ផ្លូវស្ពានខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានជំនាញនិងអាជ្ញាធរស្រុកសំឡូតអន្តរាគមន៍ស្ដារធ្វើចរាចរណ៍ធម្មតាឡើងវិញ
បាត់ដំបង៖លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត ថ្លែងឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះតែភ្លៀងនៅបន្តរលឹម ខណៈផ្លូវស្ពានដែលខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានមន្ទីរជំនាញនិងអាជ្ញាធរអន្តរាគមន៍ស្ដារធ្វើចរាចរណ៍ធម្មតាឡើងវិញ។លោក តុល ភន ឱ្យដឹងបន្ថែមថា បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ អាជ្ញាធរឃុំទាំង៧នៃស្រុកសំឡូតកំពុងចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្ម។











