
រដ្ឋបាលស្រុកសំឡូត អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ខណៈស្ថានភាពភ្លៀងនៅតំបន់ខាងលើស្រុកនៅតែបន្តធ្លាក់
បាត់ដំបង ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើការប្រកាសជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុក សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះធម្មជាតិ ដែលអាចនឹងកើតមានឡើង ខណៈស្ថានភាពអាកាសធាតុអាក្រក់បង្កឱ្យកើតមានភ្លៀងធ្លាក់នៅតំបន់ខាងលើស្រុកសំឡូត ។








