
ឯកឧត្តម សុខ លូ ណែនាំម្ចាស់ចំការ និងអាជីវករលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងត្រូវលក់ដូរក្នុងតម្លៃសមរម្យមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់កសិករ និងអាជីវករដែលនាំយកបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកមកលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយទៅជាស្មារតីរួបរួមគ្នាផ្សព្វផ្សាយលើកកម្ពស់ផលិតផលក្នុងស្រុក។ការលើកឡើងរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។









