
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»
បាត់ដំបង៖ វគ្គបណ្តុះបណ្តាល ស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពី សង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ ត្រូវបានធ្វើពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ នៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក ប៊ីស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC)ទទួលបន្ទុកកិច្ចប្រតិបត្តិការមនុស្សធម៌ និងសុវត្ថិភាពអាវុធយុទ្ធភណ្ឌ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។











