
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលបឹងធម្មជាតិ ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ នៅក្នុងពិធីលែងត្រី ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦ និងចូលរួមអភិរក្សត្រីកម្រនៅកម្ពុជា ដែលបានរៀបចំ នៅក្នុងព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ពិធីនេះ ក្រោមវត្តមាន លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោកប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស ផងដែរ ។











